តំណាងយុវជនគណបក្សប្រជាធិបតេយ្យជឿនលឿន ៖ លោក សឿន វ៉ាន់ – លោក ឡុង សុគុណ និងលោកបណ្ឌិត កាំង សុផា បានចូលរួម កម្មវិធី «កិច្ចសន្ទនាយុវជននយោបាយ» ដែល ផ្ដួចផ្ដើមរៀបចំយុវជននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ។ កម្មវិធីនេះក៏មានការចូលរួមដោយតំណាងយុវជនមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សជំនាន់ថ្មី គណបក្សកែទម្រង់កម្ពុជា គណបក្សប្រជាធិបតេយ្យជឿនលឿន និងពីយុវជនដទៃទៀត។ កិច្ចសន្ទនានេះ យុវជននៃគណបក្ស៥ បានឯកភាពគ្នាចេញនូវ «សេចក្ដីថ្លែងការណ៍រួម» ដើម្បីបញ្ជាក់អំពីឆន្ទៈ និងគោលដៅរួម ព្រមទាំងបង្ហាញទឹកចិត្តស្មោះស អំពាវនាវដល់យុវជនគ្រប់គណបក្សនយោបាយ និងយុវជនទូទៅ ងាកមករួបរួមសាមគ្គីគ្នាជាធ្លុងមួយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨ ខាងមុខនេះ










