ជិត ១០ឆ្នាំកន្លងមក យើងបានតស៊ូតាមផ្លូវច្បាប់ ដើម្បីទាមទារយុត្តិធម៌ យើងបន្តរក្សាឆន្ទៈនយោបាយតាមគោលការណ៍អហិង្សា មិនគុំកួនសងសឹក មិនយកខ្មែរណាជាសត្រូវ។ ថ្ងៃនេះ យើងត្រៀមខ្លួនជាអ្នកបន្តវេន ដើម្បីបន្តសាបព្រោះគ្រាប់ពូជនៃប្រជាធិបតេយ្យ នីតិរដ្ឋ ភាតរភាព សិទ្ធិមនុស្ស និងការផ្សះផ្សាជាតិ ឱ្យក្លាយជាថ្នាលរឹងមាំ និងផ្តល់ផលប្រយោជន៍ដល់ជំនាន់ក្រោយ។