ពិធីបុណ្យនេះប្រារព្ធធ្វើនៅ ថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណចេតិយអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ក្នុងវត្តសាលាគូរ ហៅវត្តអំពិលបី ដែលមានទីតាំង នៅភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីឧទ្ទិសបុណ្យកុសល ជូនវិញ្ញាណក្ខន្ធ
១. អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស (១៩១២-១៩៤៧)
២. លោក អៀវ កើស (១៩០៦-១៩៥០)
៣. សម្ដេចបវរសេដ្ឋា ធិបតី សឺន សាន (១៩១១-២០០០)







