#គណបក្សប្រជាធិបតេយ្យជឿនលឿន សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ដែលមានគ្រប់លក្ខខណ្ឌតាមការកំណត់ សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ ទូទាំងប្រទេស ដែលប្រព្រឹត្តទៅរយៈពេល ៥៥ថ្ងៃ ចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការពិនិត្យ និងចុះឈ្មោះបោះឆ្នោតនេះ ជាកត្តាសំខាន់ក្នុងការធានាសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការឈរឈ្មោះ និងបោះឆ្នោត សម្រាប់ការចូលរួមជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ។








