កម្មវិធីខួប៧៧ឆ្នាំនៃដែនដីកម្ពុជាក្រោម
លោក យ៉ែម បុញ្ញឫទ្ធិ និងសហការីបានចូលរួមកម្មវិធី “រំឭកខួបទី៧៧ឆ្នាំនៃការផ្ទេរការគ្រប់គ្រងដែនដីកម្ពុជាក្រោមពីកម្ពុជាទៅវៀតណាម ដោយអាណាព្យាបាលបារាំង នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩” ដែលប្រព្រឹត្តទៅនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម សឺន ស៊ូបែរ្តិ៍ (បុត្ររបស់សម្ដេចបវរសេដ្ឋាធិបតី សឺន សាន) ។
កូនខ្មែរឈឺចាប់ និងប្ដេជ្ញាក្នុងចិត្តផ្សះផ្សាជាតិ សាមគ្គីទន្ទញជុំវិញមាតុភូមិ មិនឱ្យមានប្រវត្តិជូរចត់ច្រំដែលកេីតឡេីងទៀត ដូចថ្ងៃទី៤មិថុនា១៩៤៩ ដែលបារាំងបានកាត់ទឹកដីកម្ពុជាក្រោមឱ្យគេនោះទេ។
មាតុភូមិកម្ពុជាពុំមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់អ្នកណាម្នាក់នោះទេ ដូច្នេះយេីងជាខ្មែរពិតជាមិនអស់សង្ឃឹមនឹងមាតុភូមិកម្ពុជា ព្រោះមាតុភូមិមួយនេះគឺជាដែនដីកំណេីតរបស់យើងទាំងអស់គ្នា ដែលត្រូវរួមរស់ជាមួយគ្នា ហេីយនេះក៏ជាបុព្វហេតុដែលយេីងត្រូវចូលរួមថែរក្សា ការពារ អភិវឌ្ឍ រួមចំណែកទទួលខុសត្រូវលេីវាសនាអនាគតជាតិយេីងផងដែរ។









