កម្មវិធីខួប៧៧ឆ្នាំនៃដែនដីកម្ពុជាក្រោម

លោក យ៉ែម បុញ្ញឫទ្ធិ និងសហការីបានចូលរួមកម្មវិធី “រំឭកខួបទី៧៧ឆ្នាំនៃការផ្ទេរការគ្រប់គ្រងដែនដីកម្ពុជាក្រោមពីកម្ពុជាទៅវៀតណាម ដោយអាណាព្យាបាលបារាំង នាថ្ងៃទី០៤​ ខែមិថុនា​ ឆ្នាំ១៩៤៩” ដែលប្រព្រឹត្តទៅនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម​ សឺន​ ស៊ូបែរ្តិ៍​ (បុត្ររបស់សម្ដេចបវរសេដ្ឋាធិបតី​ សឺន​ សាន)​ ។
កូនខ្មែរឈឺចាប់​ និងប្ដេជ្ញាក្នុងចិត្តផ្សះផ្សាជាតិ​ សាមគ្គីទន្ទញជុំវិញមាតុភូមិ​ មិនឱ្យមានប្រវត្តិជូរចត់ច្រំដែលកេីតឡេីងទៀត ដូចថ្ងៃទី៤មិថុនា១៩៤៩​ ដែលបារាំងបានកាត់ទឹកដីកម្ពុជាក្រោមឱ្យគេនោះទេ។
មាតុភូមិកម្ពុជាពុំមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់អ្នកណាម្នាក់នោះទេ​ ដូច្នេះយេីងជាខ្មែរពិតជាមិនអស់សង្ឃឹមនឹងមាតុភូមិកម្ពុជា​ ព្រោះមាតុភូមិមួយនេះគឺជាដែនដីកំណេីតរបស់យើងទាំងអស់គ្នា​ ដែលត្រូវរួមរស់​ជាមួយគ្នា​ ហេីយនេះក៏ជាបុព្វហេតុដែលយេីងត្រូវចូលរួមថែរក្សា​ ការពារ​ អភិវឌ្ឍ​ រួមចំណែកទទួលខុសត្រូវលេីវាសនា​អនាគតជាតិយេីងផងដែរ។