វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានការសរសេរព័ត៌មាន ថតរូបភាព រចនារូបភាព និងកាត់តវីដេអូ” ដែលរៀបចំឡើងដោយនាយកដ្ឋានបណ្តុះបណ្តាលគណបក្សប្រជាធិបតេយ្យជឿនលឿន នៅទីស្នាក់ការគណបក្សនាថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ សម្រាប់យុវជន សកម្មជនគណបក្ស និងយុវជនក្រៅគណបក្សដែលចង់ពង្រឹងសម្ថភាព ផ្នែកវិស័យព័ត៌មាន ផ្សព្វផ្សាយ។
គណបក្សប្រជាធិបតេយ្យជឿនលឿន សូមថ្លែងអំណរ អរគុណ លោក មិន ពៅ អ្នកជំនាញសារព័ត៌មាន និងជាសមាជិកគណៈកម្មាធិការ ATF និងលោក ប៉ោ មករា អ្នកនាំពាក្យគណបក្ស ដែលអញ្ជើញជាវាគ្មិន ចែករំលែកចំណេះ ជំនាញដល់ សិក្ខាកាម តាមការអញ្ជើញរបស់គណបក្ស។










